អំពីយើង
ថ្នាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា ស្របតាមនិន្នាការនៃការអប់រំឌីជីថល និងការរៀនសូត្រពេញមួយជីវិត។

រៀនដើម្បីបង្រៀន រៀនដើម្បីអភិវឌ្ឍ រៀនពេញមួយជីវិត
ចក្ខុវិស័យ
ក្លាយជាមជ្ឈមណ្ឌលចំណេះដឹងឌីជីថល ដែលផ្តល់ឱកាសស្មើៗគ្នាដល់អ្នកអប់រំគ្រប់រូបក្នុងការទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព ទោះស្ថិតនៅទីកន្លែងណាក៏ដោយ។
បេសកកម្ម
• ផ្តល់ជូននូវវគ្គសិក្សាអនឡាញ (E-learning) ដែលពាក់ព័ន្ធនឹងវិធីសាស្ត្របង្រៀនថ្មីៗ។
• ពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន (ICT) សម្រាប់គ្រូបង្រៀន។
• គាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
• ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលមានស្ដង់ដារ និងត្រូវបានទទួលស្គាល់ជាផ្លូវការ។
ក្រុមគោលដៅ
វគ្គសិក្សាត្រូវបានផ្តល់ជូនដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងដៃគូអភិវឌ្ឍន៍វិស័យអប់រំសម្រាប់៖
១. គ្រូបង្រៀន៖ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។
២. គណៈគ្រប់គ្រងសាលា៖ នាយក នាយិការ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំ។
៣. មន្ត្រីអប់រំ៖ បុគ្គលិកដែលបម្រើការនៅតាមមន្ទីរ និងការិយាល័យអប់រំ។
៤. អ្នកស្រាវជ្រាវ និងបុគ្គលិកពាក់ព័ន្ធ៖ អ្នកដែលចង់សិក្សាបន្ថែមពីវិស័យអប់រំ។
មុខងារសំខាន់ៗនៃថ្នាលបណ្តុះបណ្តាល
01
ការចុះឈ្មោះរៀនដោយងាយស្រួល: ស្វែងរក និងចុះឈ្មោះចូលរៀនវគ្គសិក្សាដែលអ្នកចាប់អារម្មណ៍បានភ្លាមៗ តាមរយៈចំណាត់ថ្នាក់ក្រុមមេរៀនច្បាស់លាស់។
02
ការរៀនដោយខ្លួនឯង: ចូលរៀនមេរៀនវីដេអូ និងអានឯកសារជំនួយបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅតាមភាពទំនេររបស់អ្នក។
03
